នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នាយកដ្ឋានធនធានមនុស្សនៃធនាគារ កាណាឌីយ៉ា បានសហការជាមួយសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាខាសន្ធរម៉ុក រៀបចំឡើងនូវកម្មវិធី Career Talk ក្រោមប្រធានបទ «ការត្រៀមខ្លួនសម្រាប់ឱកាសការងារ និងកម្មវិធីបណ្តុះបណ្តាលអាជីពជាអ្នកធនាគារវ័យក្មេងរបស់ធនាគារ កាណាឌីយ៉ា» ដើម្បីចែករំលែកបទពិសោធន៍ គំនិតយោបល់ និងផ្តល់ជាគន្លឹះសំខាន់ល្អៗ ទៅដល់ប្អូនៗសិស្ស និស្សិត ក្នុងការត្រៀមខ្លួនសម្រាប់ការសម្ភាសន៍ការងារនាពេលអនាគត។
ឆ្លៀតក្នុងឱកាសនេះផងដែរ ធនាគារ កាណាឌីយ៉ា ក៏បានចែករំលែកនូវព័ត៌មានឱកាសការងារជាច្រើនកន្លែងដល់ប្អូនៗ សិស្ស និស្សិត ជាពិសេសគឺអំពី កម្មវិធីបណ្តុះបណ្តាលអាជីពជាអ្នកធនាគារវ័យក្មេង (Young Professional Banker Program) ដែលកំពុងផ្តល់ឱកាសការងារហាត់ការដល់សិស្សនិស្សិតកំពុងសិក្សាចាប់ពីឆ្នាំទី៣ និងទី៤ ឬទើបបញ្ចប់ការសិក្សា ទទួលយកបទពិសោធន៍ ការអនុវត្តការងារជាក់ស្តែង និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត៕