រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលស្វាគមន៍គណៈប្រតិភូ និងក្រុមការងារផលិតកម្ម Daubai Production មកថតភាពយន្តផ្សព្វផ្សាយទេសចរណ៍ពីកម្ពុជា
...
ក្រុមការងារផលិតកម្ម Daubai Production ចំនួន ៣៧រូប រួមមានតារាល្បីៗ ប្រចាំប្រទេសចំនួន ១០រូប ដែលម្នាក់ៗ មានអ្នកគាំទ្រផ្ទាល់ខ្លួនជាងមួយលាននាក់ មកពីសាធារណរដ្ឋកាហ្សាក់ស្ថាន គ្រោងនឹងផលិតវីដេអូភាពយន្តនៅកម្ពុជាស្តីពី “ដំណើរកម្សាន្តនៃគូស្នេហ៍ចំនួន ៥គូ ពីប្រទេសកាហ្សាក់ស្ថានមកទស្សនាប្រទេសកម្ពុជា”។ ការថតភាពយន្តនេះ នឹងចាប់ពីថ្ងៃទី១០ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងតំបន់គោលដៅទេសចរណ៍ផ្សេងៗទៀត ជាពិសេស នៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប។
ចុចលីងតេឡេក្រាម ដើម្បីទទួលបានព័ត៌មានលឿនរហ័ស និងទុកចិត្ត៖
https://t.me/karpit_news