សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ជួយឧបត្ថម្ភដល់ការព្យាបាលជំងឺតារាកំប្លែង នាយ តាក់ស៊ី ដែលកំពុងសម្រាកនៅមន្ទីរពេទ្យព្រះកេតុមាលា
...
ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានឱ្យក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះសួរសុខទុក្ខ នាយ តាក់ស៊ី នៅមន្ទីរពេទ្យព្រះកេតុមាលាផ្ទាល់។ គាត់មានជំងឺប្រចាំកាយលើសសម្ពាធឈាម ទឹកនោមផ្អែម និងខ្សោយតម្រងនោម ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទទួលបន្ទុកចំណាយទាំងអស់ទាំងក្នុងការព្យាបាល និងការឧបត្ថម្ភបន្ថែមសម្រាប់ជីវភាពប្រចាំថ្ងៃក្នុងពេលព្យាបាលជំងឺនេះដែរ។
ចុចលីងតេឡេក្រាម ដើម្បីទទួលបានព័ត៌មានលឿនរហ័ស និងទុកចិត្ត៖
https://t.me/karpit_news