សម្តេចតេជោ ហ៊ុន សែន ចាកចេញពីរាជធានីដូហា រដ្ឋកាតា ឆ្ពោះទៅរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ ដើម្បីបន្តដំណើរបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។
នៅអាកាសយានដ្ឋានអន្តរជាតិដូហា វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចតេជោប្រធានព្រឹទ្ធសភា រួមមានឯកឧត្តម លោកជំទាវជាឥស្សរជនជាន់ខ្ពស់រដ្ឋសភាកាតា និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប។
ចុចលីងតេឡេក្រាម ដើម្បីទទួលបានព័ត៌មានលឿនរហ័ស និងទុកចិត្ត៖
https://t.me/karpit_news