TGStat
TGStat
Type to search
Advanced channel search
  • flag English
    Site language
    flag Russian flag English flag Uzbek
  • Sign In
  • Catalog
    Channels and groups catalog Search for channels
    Add a channel/group
  • Ratings
    Rating of channels Rating of groups Posts rating
    Ratings of brands and people
  • Analytics
  • Search by posts
  • Telegram monitoring
Karpit News

10 Sep, 07:58

Open in Telegram Share Report

00:45
Video is unavailable for watching
Show in Telegram
អាជ្ញាធរកម្ពុជាបង្ហូតទង់ជាតិ និងទង់ UNESCO នៅប្រាសាទព្រះវិហារ បង្ហាញពីសាមគ្គីភាព និងការការពារបេតិកភណ្ឌពិភពលោក

អាជ្ញាធរកម្ពុជាបង្ហូតទង់ជាតិ និងទង់ UNESCO នៅប្រាសាទព្រះវិហារ បង្ហាញពីសាមគ្គីភាព និងការការពារបេតិកភណ្ឌពិភពលោក

ព្រះវិហារ៖ នាព្រឹកថ្ងៃទី១០ ខែកញ្ញានេះ អាជ្ញាធរកម្ពុជាបានរៀបចំពិធីបង្ហូតទង់ជាតិកម្ពុជា និងទង់អង្គការ UNESCO នៅលើទឹកដីប្រាសាទព្រះវិហារ ក្បែរទីតាំងដងស្ទូចដែលធ្លាប់រងការបាញ់ប្រហារបំផ្លិចបំផ្លាញពីសំណាក់យោធាថៃ។ ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើង ដើម្បីជានិមិត្តរូបនៃស្មារតីសាមគ្គីភាពជាតិដ៏រឹងមាំ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សា និងការពារបេតិកភណ្ឌពិភពលោកដ៏មានតម្លៃរបស់មនុស្សជាតិ។

ផ្អែកលើការស្រាវជ្រាវ និងការពិនិត្យវាយតម្លៃសំណល់យុទ្ធភណ្ឌសង្គ្រាមនៅទីតាំងប្រាសាទ អង្គភាព CMAC បានរកឃើញថា ទាហានថៃបានទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១ គោលដៅលើតួប្រាសាទ ដែលបង្កឱ្យខូចខាតជាង ៥៦០ កន្លែង។

សកម្មភាពបង្ហូតទង់ជាតិ និងទង់អង្គការសហប្រជាជាតិនៅទីតាំងប្រវត្តិសាស្ត្រនេះ មិនត្រឹមតែជាការរំលេចនូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារផ្ញើទៅកាន់សហគមន៍អន្តរជាតិ អំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ UNESCO ក្នុងការស្តារ ការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌប្រាសាទព្រះវិហារឱ្យផុតពីការប្រឈម និងការបំផ្លិចបំផ្លាញ។

🌐 | FACEBOOK | Karpit
🌐 | FACEBOOK | Karpit News
🌐 | TIKTOK
🌐 | YOUTUBE
🌐 | INSTAGRAM
🌐 | WEBSITE

532 0 50 5
Catalog
Channels and groups catalog Channels compilations Search for channels Add a channel/group
Ratings
Rating of Telegram channels Rating of Telegram groups Posts rating Ratings of brands and people
API
API statistics Search API of posts API Callback
Our channels
@TGStat @TGStat_Chat @telepulse @TGStatAPI
Read
Академия TGStat Telegram Research 2019 Telegram Research 2021 Telegram Research 2023
Contacts
Справочный центр Support Email Jobs
Miscellaneous
Terms and conditions Privacy policy Public offer
Our bots
@TGStat_Bot @SearcheeBot @TGAlertsBot @tg_analytics_bot @TGStatChatBot